ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ។ លោក បានបញ្ជាក់នៅលើបណ្តាញសង្គម Alvi កាលពីថ្ងៃចន្ទ ។
លោកប្រធានាធិបតីបានឲ្យដឹងថា គាត់បានទទួលវ៉ាក់សាំងកូវីដ១៩ ដូសលើកទី១ហើយ “ប៉ុន្តែ អង់ទីគ័រ បានចាប់ផ្តើមបង្កើតឡើង បន្ទាប់ពីដូសលើកទី២ ដែលបានចាក់នៅពេល កំណត់ក្នុងមួយសប្តាហ៍” ដោយធ្វើការផ្តល់ដំបូន្មាន ដល់សាធារណជន ឲ្យរក្សការប្រុងប្រយ័ត្ន ស្របពេលវីរុសបានឆ្លង រាលដាលនៅក្នុងប្រទេស ។
បច្ចុប្បន្ននេះ ប៉ាគីស្ថាន កំពុងតែប្រឈមមុខនឹងរលកដ៏គ្រោះថ្នាក់ លើកទី៣ដែលបង្កដោយវីរុស និងអត្រាអ្នកវិជ្ជមានគិតត្រឹមថ្ងៃចន្ទ គឺបានកត់ត្រាលើសពី១១ភាគរយ ចំណែកឯអត្រាអ្នកវិជ្ជមានមួយចំនួន គឺនៅក្នុងស្រុកជាច្រើនដែលបាន កត់ត្រាខ្ពស់លើសពី២០ភាគរយ ។ មជ្ឈមណ្ឌលប្រតិបត្តិការ និងបញ្ជាការដ្ឋានជាតិ របស់ប្រទេសបានឲ្យដឹងដូច្នេះ ។
រដ្ឋធានីឥស្លាម៉ាបាដរបស់ប្រទេស កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានករណីវិជ្ជមានលើសពី ៧០០នាក់ ដែលជាលើកទី៣ហើយ ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាត នៅក្នុងរដ្ឋធានី នៅក្នុងខែមីនា ឆ្នាំមុន ៕
\ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា