ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិសឥណ្ឌូនេស៊ី បាននិយាយថា ក្រុមបង្រ្កាបភេរវកររបស់ខ្លួន នៅទីលាន Densus 88 កាលពីថ្ងៃចន្ទ បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាភេរវករ នៅស្រុក Bekasi ស្ថិតក្នុងខេត្តជ្វាលិច និង០២នាក់ផ្សេងទៀតនៅស្រុក Kramat Jati នៃរដ្ឋបាលក្រុង ហ្សាការតាខាងកើត ។
ការចាប់ខ្លួនបានធ្វើឡើងនៅក្នុងស្រុក Bekasi លោក Fadil Imran អធិការនគរបាលប្រចាំក្រុងហ្សាការតា បានលើកឡើងថា “ យើងបានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកបំផ្ទុះគ្រាប់បែក និងជាម្ចាស់គ្រាប់បែក” ។
នៅក្នុងក្រុង Kramat Jati បុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងផ្ទះមួយកន្លែង ជាមួយនឹងរថយន្តមួយគ្រឿងផងដែរ ។
ការស៊ើបអង្កេតបន្ថែម ត្រូវបានធ្វើឡើងជុំវិញពីរករណីនេះ ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ គ្រាប់បែកអត្តឃាតមួយបានបំផ្ទុះឡើង នៅឯព្រះវិហារកាតូលិមួយកន្លែង នៅក្រុង Makassar ក្នុងខេត្ត South Sulawesi ដោយបានសម្លាប់អ្នកថ្មើរជើងចំនួន ២នាក់ និងបង្ករបួសពលរដ្ឋផ្សេងទៀតចំនួន ១៩នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា