ព័ត៌មានអន្តរជាតិ

ការសិក្សារវាង WHO-ចិន អះអាងថា វាមិនអាចទៅរួចនោះទេ ដែលថាមន្ទីរពិសោធន៍ក្រុងវូហាន់ ជាប្រភពនៃវីរុសកូវីដ-១៩


ហ្សឺណែវ៖ ការសិក្សារួមគ្នាមួយដែលធ្វើឡើង ដោយអង្គការសុខភាពពិភពលោក និងប្រទេសចិន ស្តីពីប្រភពដើមនៃវីរុសកូវីដ-១៩ បានសន្និដ្ឋានថា វាពិតជាមិនទំនងនោះទេ ដែលវាបានរត់គេចពីមន្ទីរពិសោធន៍នៅទីក្រុង Wuhan ភាគកណ្តាលនៃប្រទេសចិន។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា របាយការណ៍ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាវីរុសនេះទំនងជាត្រូវបានចម្លងទៅមនុស្សពីសត្វ ដែលមិនស្គាល់អត្តសញ្ញាណ។

វីរុសស្រដៀងនឹងមេរោគកូវីដ-១៩នេះ ត្រូវបានគេរកឃើញនៅក្នុងសត្វប្រចៀវ និងសត្វពង្រូល ប៉ុន្តែដំណើរការនៃការចម្លងមេរោគ ដែលវាត្រូវបានបញ្ជូនទៅមនុស្ស មិនទាន់ត្រូវបានគេតាមដាននៅឡើយទេ។

របាយការណ៍ដែលផ្អែកលើការសិក្សា ដែលអនុវត្តដោយក្រុមអ្នកជំនាញអន្តរជាតិ បានលើកឡើងថាសត្វសំពោច និងឆ្មា ដែលត្រូវបានគេដឹងថា ងាយនឹងឆ្លងអាចស្ថិតក្នុងចំណោមសត្វ ដែលមានសក្តានុពលក្នុងការចម្លងរោគ។

រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្កើនទ្រឹស្តីមួយ ដែលថាវិទ្យាស្ថានវ៉ូហាន់ នៃវដ្តជីវសាស្រ្តអាចជាកន្លែងកំណើតនៃវីរុសនេះ ដោយអះអាងថា អ្នកស្រាវជ្រាវមួយចំនួននៅទីនោះ បានបង្កើតរោគសញ្ញាស្របជាមួយជំងឺកូវីដ-១៩ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០១៩ ។

ក្រុមនេះបានឲ្យដឹងថា ខ្លួនមិនបានរកឃើញភ័ស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងនេះទេក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយ ដែលបានធ្វើនៅចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំនេះទៅកាន់ទីក្រុងចិន ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសនេះ។

ការគ្រប់គ្រងសុវត្ថិភាពនៅវិទ្យាស្ថាន និងមន្ទីរពិសោធន៍ពីរផ្សេងទៀត ដែលនៅក្បែរនោះ គឺសមរម្យហើយមិនមានករណីឆ្លងក្នុងចំណោមបុគ្គលិកនៅតាមមណ្ឌលទាំងនោះមុនខែធ្នូឆ្នាំ ២០១៩ឡើយ នៅពេលករណីមនុស្សដំបូងនៃវីរុសឆ្លងកូវីដ-១៩ នៅក្រុងវូហាន់ ត្រូវបានកំណត់ដោយប្រទេសចិន ហើយអាជ្ញាធរចិន បានអះអាងថាវីរុសនេះអាចនឹងត្រូវបាននាំចូលមកក្នុងប្រទេសតាមរយៈការនាំចូលអាហារក្លាសេ៕

To Top