ញូវដេលី៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតីប្រទេសឥណ្ឌាលោក Ram Nath Kovind បានឆ្លងកាត់ផុតនៃការវះកាត់ហើយ នៅឯវិទ្យាស្ថាន AIIMS ដែលមានទីតាំងស្ថិតនៅ ទីក្រុងញូវដេលី។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Rajnath Singh បានសរសេរនៅលើបណ្តាញសង្គមថា លោកប្រធានាធិបតី Kovind បានធ្វើការវះកាត់បាន ជោគជ័យនៅឯវិទ្យាស្ថាន
AIIMS ហើយសូមអបអរសាទរចំពោះក្រុមគ្រូពេទ្យ របស់យើងចំពោះកិច្ចការងារដ៏សំខាន់មួយនេះ។
កាលពីសប្តាហួមុនលោកប្រធានាធិបតី ត្រូវបានគេបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យយោធា Research and Referal នៅក្នុងញូវដេលីក្រោយពេល ដែលលោកមានអាក្ការៈមិន
ស្រួលនៅក្នុងទ្រូង ប៉ុន្តែក៏ត្រូវបានបញ្ជូនទៅដល់ AIIMS ជំនួសវិញហើយត្រូវបានក្រុមគ្រូពេទ្យ ណែនាំឲ្យធ្វើការវះកាត់តែម្តង៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
