ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និយាយថា រុស្សីកំពុងបង្កើនកម្លាំងទ័ព ក្បែរព្រំដែន គម្រាមកំហែង ដល់សន្តិសុខជាតិ

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី គឺកំពុងតែចាប់ផ្តើមបង្កើនកម្លាំងទ័ព របស់ខ្លួននៅ តាមបណ្តោយព្រំដែន ជាមួយនឹងប្រទេស អ៊ុយក្រែន ហើយវាបានក្លាយ ទៅជាការគម្រាមកំហែង ដល់សន្តិសុខជាតិ របស់អ៊ុយក្រែន យ៉ាងខ្លាំងផងដែរ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយមេបញ្ជាការកងទ័ព នៃប្រទេសអ៊ុយក្រែន លោក Ruslan Khomchak និងដោយបានរិះគន់ចំៗ ចំពោះរដ្ឋាភិបាលក្រុងមូស្គូថា កំពុងបង្ហាញ សកម្មភាព និងគោលនយោបាយកំរោល មកលើរដ្ឋាភិបាល ក្រុងគៀវ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សភាជាតិផងដែរ លោក Khomchak ក៏បានចោទប្រកាន់ ទៅលើក្រុមបំបែកខ្លួនគាំទ្រ រុស្សីគឺកំពុងតែបង្កអំពើបំពាន ទៅលើបទឈប់បាញ់គ្នា នៅទឹកដី អ៊ុយក្រែន ខាងកើតដែលកន្លងមកធ្វើមានការ យល់ព្រមគ្នា តាំងតែពីឆ្នាំ២០២០ នោះផងដែរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ អ៊ុយក្រែននិងរុស្សី បានធ្វើការចោទប្រកាន់ដាក់គ្នា ទៅវិញទៅមក ចំពោះជម្លោះមួយនេះ ដោយក្នុងនោះរដ្ឋាភិបាលគៀវ ធ្លាប់បានអះអាងថា ជម្លោះដែលធ្វើឡើងតាំង តែឆ្នាំ២០១៤នេះបានធ្វើឲ្យពលរដ្ឋរបស់ខ្លួន ស្លាប់បាត់បង់ជីវិត ជាង១៤ ០០០នាក់ មកហើយ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top