តេអេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់នឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ នោះទេ រហូតដល់ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ត្រូវបានដកចេញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
មន្ត្រីដែលមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តី ដោយលើកឡើងថា “ទីក្រុងវ៉ាស៊ីនតោន កំពុងបាត់បង់ពេលវេលា ” ហើយប្រសិនបើខ្លួនបរាជ័យ ក្នុងការដកទណ្ឌកម្ម ក្នុងពេលឆាប់ៗនេះអ៊ីរ៉ង់ នឹងដើរឆ្ងាយពីការសន្យារបស់ខ្លួន នៃផែនការសកម្មភាពរួម (JCPOA) ។
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពី JCPOA ក្នុងឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជាការឆ្លើយតបអ៊ីរ៉ង់ បានផ្អាកការអនុវត្តផ្នែកខ្លះ នៃកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះ។
អ៊ីរ៉ង់បានឲ្យដឹងទៀងថា រាល់វិធានការដែលបានផ្អាករបស់ខ្លួន គឺអាចត្រឡប់វិញបាន ប្រសិនបើសហរដ្ឋអាមេរិក ដកទណ្ឌកម្មទាំងអស់។
គួរបញ្ជាក់ថា កាលពីខែមករាអ៊ីរ៉ង់ បានចាប់ផ្តើមដំណើរការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូម ២០ ភាគរយ ដែលជាផ្នែកមួយនៃផែនការ សកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងទណ្ឌកម្ម ដែលត្រូវបានអនុម័ត ដោយសភាកាលពីខែធ្នូ ឆ្នាំ២០២០៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

