Covid-19

អូស្ត្រាលី បរាជ័យដល់ទៅ ៨៥ភាគរយ នៃគោលដៅចែកវ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួន

បរទេស៖​ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធ​បានឲ្យដឹងថា ​ប្រទេសអូស្ត្រាលីបានយឺតយ៉ាវ​ក្នុងការចាក់វ៉ាក់សាំង​ ជូនពលរដ្ឋរបស់ខ្លួនដល់ទៅ ​៣,៤លានដូស​ ខណៈដែលផែនការកន្លងមក​ត្រូវតែចាក់វ៉ាក់សាំងឲ្យពលរដ្ឋសរុប​ ៤លានដូស​នៅត្រឹមថ្ងៃទី៣១​ ខែមិនានេះ​និងកំពុងទទួលរងការរិះគន់​យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ។

លទ្ធផលជាផ្លូវការដែលអូស្ត្រាលី ​ចាក់ជូនពលរដ្ឋមានត្រឹមតែជាង ៦សែនដូសប៉ុណ្ណោះ​នេះត្រូវបានបង្ហាញនៅក្រោយតែ ​២ថ្ងៃប៉ុណ្ណោះដែលេទីក្រុង Brisbane ត្រូវបានឈានទៅដល់ការបិទទ្វារ សាជាថ្មីដោយសារកាវាយប្រហារជាថ្មីដោយកូវីដ។ ឆ្លើយតបទៅនឹងបញ្ហានេះ ជាមុនកាលពីសប្តាហ៍មុន រដ្ឋាភិបាលបាននិយាយថា ការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន មិនស្ថិតនៅក្នុងកម្រិតបន្ទាន់ខ្លាំងនោះទេ ពីព្រោះថា អត្រានៃការឆ្លងនៅមានទំហំតិចនៅឡើយ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះអូស្ត្រាលី ត្រូវបានគេដឹងថាមានចំនួនអ្នកបាត់បង់ជីវិត ដោយសារកូវីដប្រមាណជា ៩០៩នាក់ មកហើយខណៈដែលអ្នកឆ្លងមានសរុប ២៩ ៣០០នាក់ គិតចាប់តាំងតែពីពេលដែលវិរុសនេះ ចាប់ផ្តើមរាតត្បាតដំបូង។

មកដល់ពេលនេះអូស្ត្រាលីត្រូវបានគេដឹងថា បានប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer និង AstraZeneca ប៉ុណ្ណោះហើយអត្រាចាក់ជូន ពលរដ្ឋរបស់ខ្លួនមានត្រឹមតែ ២,៣នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស ១០០នាក់ប៉ុន្តែរំពឹងទុកថា នឹងមានការបង្កើនល្បឿនបន្ថែមទៀត នៅក្នុងប៉ុន្មានខែខាងមុខនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top