បរទេស៖មន្ត្រីសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានផ្អាកប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំពោះមនុស្សមានវ័យក្រោម៦០ឆ្នាំ ព្រោះតែមានក្តីព្រួយបារម្ភពីការកកឈាមធ្ងន់ធ្ងរ នៅក្នុងមនុស្សដែលមានវ័យក្មេងជាងនោះ ក្រោយទទួលថ្នាំវ៉ាក់សាំងហើយ។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងរដ្ឋមន្ត្រីសុខភិបាល លោក Jens Spahn បានធ្វើសេចក្តីប្រកាសនៅក្នុងអំឡុងសន្និសីទកាសែតមួយ ឲ្យផ្អាកប្រើប្រាស់ថ្នាំនោះ ចំពោះមនុស្សមានវ័យក្រោយ៦០ឆ្នាំ តាមការណែនាំរបស់គណៈកម្មការចាក់វ៉ាក់សាំងឯករាជ្យអចិន្ត្រៃយ៍របស់ប្រទេស។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី Angela Merkel បានមានប្រសាសន៍បន្ថែមថា មនុស្សមានវ័យក្រោម៦០ឆ្នាំ នៅតែអាចទទួលបានការសង្គ្រោះជីវិត តាមការណែនាំរបស់វេជ្ជបណ្ឌិត។
ដោយក្តីព្រួយបារម្ភថា ពលរដ្ឋអាល្លឺម៉ង់ក្មេងជាងនោះចំនួន២,២លាននាក់ ដែលបានចាក់វ៉ាក់សាំងនេះលើកទីមួយរួចហើយនោះ លោកស្រីអធិការបតីអាល្លឺម៉ង់ បានមានប្រសាសន៍ថា គណៈកម្មការចាក់វ៉ាក់សាំងឯករាជ្យអចិន្ត្រៃយ៍របស់ប្រទេសអាល្លឺម៉ង់ នឹងធ្វើការណែនាំនៅចុងខែមេសា៕
ប្រែសម្រួល៖ប៉ាង កុង