ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា ដើម្បីកាត់បន្ថយនូវការ ឆ្លងរាលដាលវីរុសកូរ៉ូណា និងឲ្យស្ថិតនៅក្នុងកម្រិតស្រាល ដែលនាំមកនូវការធូរស្បើយបន្តិចម្តងៗឡើងវិញ ជាប្រក្រតីនៅពាក់កណ្តាលខែឧសភា សាលារៀនជាច្រើន នៅក្នុងប្រទេសបារាំង នឹងត្រូវបិទដំណើរការរយៈពេល០៣សប្តាហ៍ និងការធ្វើដំណើរទៅមករបស់ពលរដ្ឋ ក៏ត្រូវបានរឹតត្បិតដែរ ហើយកងកម្លាំង នឹងត្រូវដាក់ពង្រាយនៅតាមតំបន់ ជាច្រើន និងដាក់នៅទូទាំងប្រទេស ។ លោក អ៊ីម៉ាណូអ៊ែល ម៉ាក្រុង (Emmanuel Macron)ប្រធានាធិបតីបារាំង បានប្រកាសកាលពីល្ងាចថ្ងៃពុធ ។
ចាប់ពីថ្ងៃចន្ទ ក្រុមសិស្សនិស្សិត លើកលែងតែកុមារ ដែលជារៀនសូត្រពេទ្យយោធា នឹងត្រូវប្តូរទៅកាន់តំបន់ ដាច់ស្រយាល ដើម្បីសិក្សារយៈពេល០១សប្តាហ៍ នៅមុនពេលឈប់ សម្រាករយៈពេល០២សប្តាហ៍ ។
ក្រោយពេលនោះមក គិលានុបដ្ឋាយិកា និងសាលាបឋមសិក្សា របស់ប្រទេសបារាំង នឹងត្រូវបើកឡើងវិញចាប់ពីថ្ងៃទី២៦ ខែមេសា ទន្ទឹមនឹងនេះដែរ អនុវិទ្យាល័យ និងវិទ្យាល័យ នឹងត្រូវបានអនុញ្ញតឲ្យចូលរៀនវិញចាប់ពីថ្ងៃទី០៣ ខែឧសភា ។
សិស្សនិស្សិតសាលលវិទ្យាល័យ នឹងត្រូវបានអនុញ្ញាត ឲ្យទៅរៀនតែមួយថ្ងៃប៉ុណ្ណោះ ក្នុង១សប្តាហ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា