រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថារដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងអនុវត្តបទឈប់បាញ់ រយៈពេលមួយខែ ជាឯកតោភាគី ប៉ុន្តែបានធ្វើឱ្យមានការលើកលែង ចំពោះសកម្មភាពដែលរំខានដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាល របស់រដ្ឋាភិបាលឡើយ ដែលប្រឆាំងនឹងការដណ្តើមអំណាច របស់ខ្លួននៅក្នុងខែកុម្ភៈ ។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយក្រុមឧទ្ទាមជនជាតិ ភាគតិចចំនួនពីរក្រុម ដែលរក្សាវត្តមានយ៉ាងខ្លាំង នៅក្នុងតំបន់រៀងៗខ្លួននៅតាមព្រំដែន ។
ក្រុមទំាងនេះ រាប់សិបក្រុមបានស្វែងរកស្វ័យភាព កាន់តែច្រើនពីរដ្ឋាភិបាលកណ្តាល ពេលខ្លះតាមរយៈការ តស៊ូប្រដាប់អាវុធ ។ សូម្បីតែពេលមានសន្តិភាពក៏ដោយ ក៏ទំនាក់ទំនងជានៅមានភាពតានតឹងដដែល ។
ចលនាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញ រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ផ្តោតលើការមិនគោរពជនស៊ីវិល អំពាវនាវដល់និយោជិក ក្នុងវិស័យសាធារណៈ និងឯកជនបញ្ឈប់ការងារដែលគាំទ្រ ដល់យន្តការនៃការគ្រប់គ្រង ។
មេធាវីនិយាយថា លោកស្រី អ៊ុង សានស៊ូជី របស់មីយ៉ាន់ម៉ា មើលទៅមានសុខភាពល្អ ។
យើងបាននឹងកំពុងស្វែងរកសម្ព័ន្ធភាព ជាមួយក្រុមប្រដាប់អាវុធជនជាតិ ភាគតិចដើម្បីបង្កើន សម្ពាធលើរដ្ឋាភិបាលយោធា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា