ព័ត៌មានអន្តរជាតិ

RDIF របស់រុស្ស៊ី ព្រមព្រៀង ជាមួយក្រុមហ៊ុនឱសថចិន ផលិតវ៉ាក់សាំង Sputnik V ឱ្យបាន ១០០លានដូស នៅក្នុងប្រទេសចិន

បរទេស៖ មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បានប្រកាស នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានព្រមព្រៀងគ្នាជាមួយ ក្រុមហ៊ុន ផលិតឱសថ TopRidge Pharma របស់ប្រទេសចិន ដើម្បីផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ Sputnik V របស់រុស្ស៊ីចំនួន ១០០ ដូស ក្នុងមួយឆ្នាំៗនៅក្នុងប្រទេសចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ RDIFថា « RDIF …និង TopRidge Pharma (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់មេដឹកនាំទីផ្សារឱសថមួយរបស់ប្រទេសចិនឈ្មោះ Tibet Rhodiola Pharmaceutical Holding) បានយល់ព្រមសហការលើការផលិតវ៉ាក់សាំង ១០០ លានដូសក្នុងមួយឆ្នាំ នៃវ៉ាក់សាំងដែលត្រូវបានចុះបញ្ជីដំបូងក្នុងពិភពលោកប្រឆាំងនឹងមេរោគឆ្លងវីរុស គឺ Sputnik V នៅក្នុងប្រទេសចិន។ ចំនួនវ៉ាក់សាំងនេះនឹងគ្រប់គ្រាន់សម្រាប់ចាក់វ៉ាក់សាំងដល់ប្រជាជនជាង ៥០ លាននាក់។

RDIF បានបន្ថែមថា កិច្ចព្រមព្រៀងមួយក៏ត្រូវបានធ្វើដើម្បីសហការលើ ការសាកល្បងវ៉ាក់សាំងនៅក្នុងប្រទេសចិននិងដើម្បីលើកកម្ពស់ Sputnik V នៅក្នុងប្រទេស៕ប្រែសម្រួលៈ ណៃ តុលា

To Top