បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុបត្រូវបានគេដឹងថា បានបរាជ័យក្នុងការ សម្រេចតាមគោលដៅ របស់ខ្លួនទាំងការចាក់ ឲ្យបានវ៉ាក់សាំងចំពោះក្រុមការងារជួរមុខបាន៨០ភាគរយ និងឲ្យបាន៨០ភាគរយចំពោះ មនុស្សអាយុ ច្រើនជាង៨០ឆ្នាំផង នៅត្រឹមចុងខែមិនា។
តាមតួលេខដែលត្រូវបានបង្ហាញដោយមជ្ឈមណ្ឌល ត្រួតពិនិត្យនិងការពារជំងឺឆ្លង របស់អ៊ឺរ៉ុបហៅកាត់ថា ECDC កាលពីថ្ងៃពុធបានបង្ហាញ ថា មិនមានប្រទេសក្នុងតំបន់អ៊ឺរ៉ុប ណាមួយអាចទទួលបានតាមគោលដៅ ដែលបានកំណត់ទាំង២ខាងលើកនេះ នោះទេ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រទេស ដូចជា Iceland, Lienchenstein និង Norway ប៉ុណ្ណោះដែលអាចធ្វើបានយ៉ាងហោចណាស់ ៨០ភាគរយ នៃមនុស្សចាស់ ដែលមានវ័យច្រើនជាង ៨០ឆ្នាំខណៈដែល Denmark, Norway និង Portugal គឺអាចចាក់ជូនក្រុមការងារជួរមុខ ជិតទៅនឹង
៨០ភាគរយ។
ទោះបីជាយ៉ាងណាក្តីរបាយការណ៍ដោយ ECDC នេះដែរក៏បានធ្វើការលើកឡើង ពីមូលហេតុមួយចំនួនដែលបានធ្វើឲ្យខ្លួនបានខកខាន ទៅនឹងផែនការ ទាំងនេះដែលក្នុងនោះមានដូចជាភាពយ៉ឺតយ៉ាវ នៃការផ្គត់ផ្គង់ វ៉ាក់សាំងនិងការដឹកជញ្ជូនជាដើមផង៕
ប្រែសម្រួល៖ស៊ុនលី