បរទេស៖ អគ្គមេបញ្ជាការអ៊ុយក្រែន លោក Ruslan Khomchak បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី កំពុងតែបង្កើនកងកម្លាំងប្រដាប់អាវុធ នៅជិតព្រំដែនអ៊ុយក្រែន ជាការគម្រាមកំហែងដល់សន្តិសុខប្រទេស និងបានចោទទីក្រុងមូស្គូពីបទប្រើប្រាស់ គោលនយោបាយដ៏គឃ្លើន ចំពោះទីក្រុងកៀវ។
នៅក្នុងការថ្លែងទៅកាន់រដ្ឋសភា លោក ក៏បានចោទប្រកាន់ពួកបះបោរគាំទ្រទីក្រុងមូស្គូ ពីបទបំពានជាប្រព័ន្ធលើបទឈប់បាញ់គ្នាមួយ ក្នុងជម្លោះនៅអ៊ុយក្រែនភាគខាងកើត ដែលបានព្រមព្រៀងគ្នានៅក្នុងខែកក្កដា ឆ្នាំ២០២០ផងដែរ។

ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នាពេលថ្មីៗកន្លងមកនេះ បានធ្វើការថ្កោលទោសចំពោះគ្នាទៅវិញទៅមក សម្រាប់ការកើនអំពើហិង្សាក្នុងជម្លោះ ដែលទីក្រុងកៀវនិយាយថា បានសម្លាប់មនុស្សចំនួន១៤.០០០នាក់ តាំងពីឆ្នាំ២០១៤មក។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Khomchak បាននិយាយប្រាប់រដ្ឋសភាយ៉ាងដូច្នេះថា “សហព័ន្ធរុស្ស៊ី បន្តគោលនយោបាយដ៏គឃ្លើនរបស់ខ្លួនចំពោះអ៊ុយក្រែន”៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
