ព័ត៌មានអន្តរជាតិ

ជនសង្ស័យម្នាក់ បើករថយន្តបំបុកចូលប៉ារាស់ប៉ូលីស នៅវិមានសភាអាមេរិក ចាក់សម្លាប់ប៉ូលីសម្នាក់ និងម្នាក់ទៀតរបួស

BBC៖ ការវាយប្រហារមួយ នៅឯអគារវិមានកាពីតូល ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានធ្វើឱ្យមន្រ្តីប៉ូលីសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ប៉ូលីសបាននិយាយថា រថយន្តមួយគ្រឿងបានបើក ទៅបំបុករបាំងសន្តិសុខ មុនពេលដែលអ្នកបើកបរបាន សំដៅវាយប្រហារមន្ត្រីដោយប្រើកាំបិត។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីបានបើកការបាញ់ប្រហារ ហើយជនសង្ស័យត្រូវបាន បាញ់សម្លាប់នៅកន្លែងកើតហេតុ។

អាជ្ញាធរបាននិយាយថា ការវាយប្រហារដែលបានកើតឡើងបីខែ បន្ទាប់ពីកុបកម្មនៅ វិមានកាពីតូលកាលពីខែមករា ប៉ុន្តែហាក់ដូចជាមិនទាក់ទងនឹងភេរវកម្មទេ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top