Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ លើសពី ១៤ម៉ឺននាក់ហើយ

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ថា សេក្តីប្រកាសមួយពីក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ១៤២.៤៩៧នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃសៅរ៍ ។

សេចក្តីប្រកាសបានដាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺនៅថេរ ចំនួន ៣.២០៦នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន ១៣១.៨១៣នាក់ បានជាសះស្បើយពីជំងឺ ដោយបានចាកចេញពីមន្ទីរពេទ្យ ។

សរុបសំណាកចំនួន ១.២៦៤សំណាក ត្រូវបានធ្វើតេស្តរកមើល មេរោគបង្កជំងឺកូវីដ១៩ កាលពីថ្ងៃសុក្រ ដែលទាបជាង ធៀបនឹងការយកសំណាក ធ្វើតេស្តប្រចាំថ្ងៃប្រមាណ ១០.០០០សំណាក កាលពីដើមខែកុម្ភៈ ។

ជំងឺកូវីដ១៩ ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនាឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top