ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត៤៤នាក់ ។

លោក Raditya Jati អ្នកនាំពាក្យមួយរូបមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានប្រាប់ដល់ស៊ិនហួថា យ៉ាងហោចណាស់ស្លាប់មនុស្សតិចបំផុត៤៤នាក់ បន្ទាប់ពីមានគ្រោះទឹកជំនន់កើតឡើងភ្លាមៗ និងគ្រោះបាក់ដី ដែលបានកើតឡើងនៅខេត្ត East Nusa Tenggara ស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ។

គាត់បានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយ អាចនឹងកើនឡើងថែមទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																											 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									