ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបាក់ដីនៅឥណ្ឌូនេស៊ីកើនឡើងដល់ ៨៦នាក់ និង ៧១នាក់ទៀតកំពុងបាត់ខ្លួន

ហ្សាកាតា៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិលោក Raditya Jati បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨៦នាក់ត្រូវបានសម្លាប់ និង ៧១នាក់ផ្សេងទៀត បានបាត់ខ្លួននៅពេលទឹកជំនន់ និងការបាក់ដី បានវាយប្រហារខេត្ត East Nusa Tenggara ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃអាទិត្យនៅភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៨៦ នាក់ហើយដោយ ៧១ នាក់ផ្សេងទៀត នៅតែមិនទាន់រាប់បញ្ចូល ដោយកំពុងបាត់ខ្លួននៅឡើយ។

យោងតាមតួលេខរបស់ រដ្ឋាភិបាលបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កការខូចខាត នៅក្នុងប្រទេសទីម័រជិតខាង ដែលបានសម្លាប់មនុស្ស ២៧ នាក់និង ៨ នាក់ទៀតកំពុងបាត់ខ្លួន។

យោងតាមទីភ្នាក់ងារជាតិ កាត់បន្ថយគ្រោះមហន្តរាយ ទឹកជំនន់ភ្លាមៗបាន ជះឥទ្ធិពលដល់តំបន់ចំនួន ១០ និងទីក្រុងមួយនៅខេត្តខាងកើត Nusa Tenggara និង West Nusa Tenggara ។

ទីភ្នាក់ងារនោះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានរងរបួសផងដែរ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ហើយទឹកជំនន់បានផ្លាស់ប្តូរប្រជាជនជាង ២,៦០០ នាក់ហើយភាគច្រើននៃអ្នកដែល ស្លាប់ត្រូវបានកប់នៅក្រោមភក់ ដែលបង្កដោយទឹកជំនន់ ហើយភក់ក៏គ្របដណ្ដប់លើផ្ទះ រាប់សិបខ្នងផងដែរ។

កិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសជនរងគ្រោះត្រូវបានរារាំង ដោយការធ្វើដំណើរពិបាក ព្រោះផ្លូវត្រូវបានកាត់ផ្តាច់ ដោយស្ពាន និងភក់ ដែលខូចក៏ដូចជារលកសមុទ្រខ្ពស់ៗ បង្កលំបាកក្នុងការជួយសង្គ្រោះ អ្នកដែលរស់នៅលើកោះតូចៗ ៕

ដោយ ឈូក បូរ៉ា

To Top