ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន មានបំនង ក្នុងការបន្ធូរបន្ថយភាព តានតឹងរវាងចិន និងតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ច របស់គាត់ទៅអាមេរិក

បរទេស ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានថ្លែងថា សន្តិភាពនិងស្ថេរភាព របស់កោះត៉ៃវ៉ាន់ គឺជាសោរដ៏សំខាន់ ដែលនឹងឲ្យស្ថានភាពកាន់តែប្រសើរឡើង នៅក្នុងតំបន់ហើយវា គឺជាអ្វីដែលជប៉ុន នឹងចាំបាច់ត្រូវតែសហការគ្នា ជាមួយនឹងអាមេរិក ដើម្បីបន្ថូរបន្ថយភាពតានតឹង រវាងចិននិងកោះតៃវ៉ាន់។

គួរឲ្យដឹងដែរថាលោក Suga នឹងត្រៀមបំពេញទស្សនកិច្ច នៅក្នុងទីក្រុងវ៉ាស៊ិនតោន នាសប្តាហ៍ក្រោយនេះហើយ ដើម្បីជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីអាមេរិក លោក Joe Biden ដែលវាត្រូវបានមើលឃើញដែរថា គឺជាមេដឹកនាំបរទេសលើកដំបូង ក្រោយពេលដែលលោក Biden ប្រកាសតំណែងកាលពីខែមករា ។

បញ្ហានៃកោះតៃវ៉ាន់ ត្រូវបានគេដឹងថា នឹងក្លាយទៅជាប្រធានបទ សម្រាប់ពិភាក្សាគ្នារវាងមេដឹកនាំទាំងពីរ ខណៈដែលចិនកំពុងបន្តធ្វើការគម្រាមកំហែង ដល់សន្តិសុខនៅក្នុងតំបន់នៅឡើយ។

មួយរយៈចុងក្រោយនេះ យន្តហោះចម្បាំង របស់ចិនត្រូវបានគេមើលឃើញថា បានបន្តមានវត្តមានកាន់តែច្រើនឡើង នៅក្នុងដែនអាកាសនៃកោះតៃវ៉ាន់ ហើយចិនតែងតែធ្វើការតវ៉ាប្រឆាំង ទៅនឹងកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងតៃវ៉ាន់ និងអាមេរិកជារឿយៗ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top