បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីប៉ុន្មានថ្ងៃចុង ក្រោយនេះបានឲ្យដឹងថា សមយុទ្ធយោធារួមគ្នាមួយដោយអង្គការ ណាតូនឹងទំនងជាអាចចាប់ផ្តើមដំណើរការទៅនៅប៉ុន្មានខែខាងមុខនេះ។
ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយប្រទេសអ៊ុយក្រែនបានបញ្ជាក់ទៀតថា សមយុទ្ធយោធាលើកនេះ នឹងចូលរួមពាក់ព័ន្ធពីសំណាក់ ក្រុមយោធាមកពីបណ្តាប្រទេស ជាសមាជិកចំនួន៥ក្នុង ចំនួនរហូតទៅដល់១០០០នាក់ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ អំពីពេលវេលាច្បាស់លាស់។
គួរឲ្យដឹងដែរថា សមយុទ្ធយោធានេះបានកើតឡើង នៅចំពេលដែលភាពតានតឹង រវាងរដ្ឋាភិបាលអ៊ុយក្រែននិងរុស្សី នៅតាមតំបន់ព្រំដែនភាគខាងកើត ជាពិសេសការ ប្រយុទ្ធគ្នា កាលពីថ្ងៃទី២៦ខែ មិនាកន្លងទៅថ្មីៗនេះរវាងអ៊ុយក្រែន និងក្រុមផ្តាច់ខ្លួន ដែលមានការគាំទ្រ ដោយរុស្សីហើយជាលទ្ធផល យោធាអ៊ុយក្រែន ៤នាក់បានបាត់បង់ជីវិត ៕
ប្រែសម្រួល៖ស៊ុនលី