ព័ត៌មានអន្តរជាតិ

បវរកញ្ញាមីយ៉ាន់ម៉ា ត្រូវយោធាចេញដីការចាប់ខ្លួន និងចេញដីកាចាប់ខ្លួនមួយទៀត ចំពោះជនដែលបានបញ្ជូននាង Han Lay ទៅប្រទេសថៃ

បរទេស៖ នេះបើយោងតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសថៃនិង ប្រទេសភូមា ដែលគេនិយាយថា យោធាមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនបវរកញ្ញា Grand Myanmar 2020 ឆ្នាំ ២០២០ គឺកញ្ញា Han Lay ដោយសារការអំពាវនាវរបស់ នាងអំពីការតស៊ូទាមទាររកប្រជាធិបតេយ្យរបស់បរទេស និងអំពើឃោរឃៅដែលបានប្រព្រឹត្តដោយយោធារបស់រដ្ឋ។ ពួកគេក៏បានចេញដីកាចាប់ខ្លួនជនដែលបានបញ្ជូននាង Han Lay ទៅប្រទេសថៃផងដែរ។

យោងតាមវែបសាយ angelopedia ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មិនមានការបញ្ជាក់ណាមួយអំពីព័ត៌មាននេះទេ ប៉ុន្តែមានប្រភពជាច្រើនដែលបានបង្ហាញថា កញ្ញា Han Lay បានឡើងទៅលើវេទិកា Miss Grand International ឆ្នាំ ២០២០ ហើយនិយាយនិងស្នើសុំជំនួយអន្តរជាតិ ដោយមានអន្តរាគមន៍ពីយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ នាងមិនបានឈ្នះការប្រកួតប្រជែងនោះទេ ប៉ុន្តែនាងត្រូវបានគេស្គាល់ថា ជាអ្នកតស៊ូ ងប់ងល់ម្នាក់ដែលបានអង្វររកជំនួយ អន្តរជាតិសម្រាប់ប្រទេសរបស់នាង។

បវរកញ្ញា Miss Grand មីយ៉ាន់ម៉ាឆ្នាំ ២០២០ Han Lay បានឡើងទៅកាន់ឆាក Miss Grand International ឆ្នាំ ២០២០ ហើយបានបញ្ចេញសំលេងប្រឆាំងនឹងរបបយោធាដោយនិយាយថា សកម្មភាពរបស់នាងទើបតែចាប់ផ្តើម។ នាងបានលើកឡើងថា“ ថ្ងៃនេះនៅក្នុងប្រទេសរបស់ខ្ញុំ ប្រទេសមីយ៉ាន់ម៉ាមានមនុស្សស្លាប់ជាច្រើន។ សូមជួយមីយ៉ាន់ម៉ាផង យើងត្រូវការជំនួយអន្តរជាតិបន្ទាន់របស់អ្នកឥឡូវនេះ។ ខ្ញុំនឹងបន្តក្លាយជាសំលេងតស៊ីរបស់ប្រជាជនមីយ៉ាន់ម៉ានៅពេលដែលខ្ញុំចាត់ទុកថា នេះជាទំនួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំនឹងប្រើវេទិកាអន្តរជាតិក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្សព្វផ្សាយដល់សហគមន៍អន្តរជាតិ៕ប្រែសម្រួលៈ ណៃ តុលា

To Top