ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃពុធនេះ បានជំរុញឱ្យប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ប្រឹងប្រែងរួមគ្នាជាមួយប្រទេសចិន ដើម្បីការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងស្ថេរភាពនៃ កិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីនាំមកនូវភាពប្រាកដប្រជា និងស្ថេរភាពបន្ថែមទៀតដល់ពិភពលោក ដែលងាយនឹងបង្កជាហេតុមួយនេះ។
ប្រមុខរ្ដឋចិនលោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថាលោក និងអធិការបតីអាល្លឺម៉ង់លោកស្រី Merkel បានប្រាស្រ័យទាក់ទងគ្នាជាច្រើនដងកាលពីឆ្នាំមុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងចិន – អាល្លឺម៉ង់ និងចិន – អឺរ៉ុប។
នៅក្នុងនោះដែរលោកបានលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការចិន – អាល្លឺម៉ង់ និងចិន – អឺរ៉ុប អាចផ្តល់នូវលទ្ធផលដ៏សំខាន់សម្រាប់ពិភពលោក ដោយមានសារៈសំខាន់ជាច្រើន។
មេដឹកនាំកំពូលចិនរូបនេះ បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ ដោយបានជំរុញឲ្យអាល្លឺម៉ង់ និងអឺរ៉ុប រួមដៃគ្នាជាមួយចិន ដើម្បីនាំមកនូវភាពប្រាកដប្រជា និងស្ថេរភាពរបស់ពិភពលោក៕
ដោយ ឈូក បូរ៉ា