បរទេស ៖ ទីភ្នាក់ងាសារព័ត៌មាន រដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវ ឲ្យសមាជិកបក្សពលករកូរ៉េ មានភាពកាន់តែសកម្មឡើង និងទទួលខុសត្រុវកាន់តែខ្លាំង ក្នុងការអនុវត្តតាមផែនការ សេដ្ឋកិច្ចរយៈពេល៥ឆ្នាំថ្មី របស់ប្រទេស ។
ការថ្លែងបែបនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡោះង ក្រោយមេដឹកនាំកូរ៉េខាងជើងរូបនេះ បានធ្វើទស្សនកិច្ចទីតាំងមួយកន្លែង ពាក់ព័ន្ធក្នុងគម្រោង កសាងផ្ទះល្វែងជាង៥០.០០០ ល្វែង កាលពីសប្ដាហ៍មុន នៅក្នុងទីក្រុងព្យុងយ៉ាង និងបានស្នើឲ្យមាន ជំរុញសន្ទុះថ្មីក្នុងការអភិវឌ្ឍ លំនៅស្ថាន ជាផ្នែកនៃផែនការសេដ្ឋកិច្ច ដែលបានបង្ហាញ នៅក្នុងសមាជបក្សកាលពីខែមករា ។
កាសែត KCNA បានរាយការណ៍ថា នៅថ្ងៃអង្គារ លោក គីម ជុងអ៊ុន បានចូលរួមសន្និសីទលេខាធិការក្រុម ដែលជាបុគ្គលទទួលខុស ត្រូវសម្រាប់ក្រុមមានសមាជិកបក្ស រហូតដល់៣០នាក់ ត្រូវបានរៀបចំឡើង ស្របពេលដែលប្រទេស មានស្មារតីខ្ពស់ អនុវត្តសេចក្តីសម្រេចចិត្តដែលបានអនុម័តនៅក្នុងសមាជិក ។
នៅក្នុងការថ្លែងបើកកម្មវិធី មេដឹកនាំកូរ៉េខាងជើងរូបនេះ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “លេខាធិការក្រុម គឺជាសមាជិកស្នូលនៃគណបក្សរបស់យើង និងជាអ្នកកាន់ស្តង់ដារ ក្នុងការអនុវត្តគោលនយោបាយបក្ស ហើយគណៈកម្មាធិការ បក្សរំពឹងថា អ្នកនឹងធ្វើការងារមានភាព កាន់តែសកម្មនិងទទួខុសត្រូវ ខ្លាំងឡើង ដើម្បីពង្រឹង កោសិការបក្ស” ៕
ប្រែសម្រួល៖ប៉ាង កុង