បរទេស៖ បុរសម្នាក់នៅក្នុងប្រទេសហ្វីលីពីនបានស្លាប់ បន្ទាប់ពីត្រូវបានបង្ខំឱ្យអាវ៉ង់ ៣០០ ដង ដោយសារតែការរំលោភបម្រាមគោចរ Covid ដែលធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះចុងក្រោយនៃវិធីសាស្រ្តឃោរឃៅជាញឹកញាប់របស់ប្រទេសនេះ ក្នុងការអនុវត្តការរឹតត្បិត។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់បាននិយាយថា នៅថ្ងៃទី ១ ខែមេសា លោក Darren Manaog Peñaredondoអាយុ ២៨ ឆ្នាំ បានចាកចេញពីផ្ទះនៅ General Trias ជាទីក្រុងមួយក្នុងខេត្ដ Cavite ដែលស្ថិតនៅក្នុងការបិទទ្វារ (បិទតំបន់) ដោយសារតែការកើនឡើងនៃករណីឆ្លងជំងឺ Covid-19 ដើម្បីទៅទិញទឹក។ ប៉ុន្តែគាត់ត្រូវបានបញ្ឈប់ ដោយប៉ូលីសហើយបានប្រាប់អោយធ្វើអាវ៉ង់ ១០០ ដង។ ប៉ូលីសបានធ្វើឱ្យគាត់ធ្វើបែបនេះម្តងទៀត មានន័យថា នៅទីបំផុតគាត់បានធ្វើដដែលៗប្រហែល ៣០០ ដង។
ក្រុមគ្រួសាររបស់គាត់បាននិយាយថា “គាត់បានចាប់ផ្តើម ប្រកាច់នៅថ្ងៃសៅរ៍ ប៉ុន្តែយើងអាចធ្វើឱ្យគាត់ដឹងខ្លួនឡើងវិញនៅផ្ទះ។ បន្ទាប់មករាងកាយ របស់គាត់បានបរាជ័យ ដូច្នេះយើងបានធ្វើឱ្យគាត់រស់ឡើងវិញ ប៉ុន្តែគាត់បានសន្លប់បាត់ទៅហើយ” ។
គ្រួសារបាននិយាយថា លោក Peñaredondo បានស្លាប់នៅម៉ោង ១០ យប់។
ប្រទេស ហ្វីលីពីនបានកត់ត្រា ការឆ្លងវីរុសកូវីដ១៩ ជាង ៨១៩.០០០ នាក់ និង ១៤.០០០ នាក់បានស្លាប់។ កាលពីខែមុនករណីនានា នៅក្នុងប្រទេសបានកើនឡើងយ៉ាងខ្លាំងដែលជំរុញឱ្យអាជ្ញាធរបញ្ជាមនុស្សជាង ២៥ លាននាក់ កុំឱ្យដើរទៅណា៕ប្រែសម្រួលៈ ណៃ តុលា