ព័ត៌មានអន្តរជាតិ

អាមេរិក​ ដាក់ក្រុមហ៊ុនជំនាញ កុំព្យូទ័រ ចំនួន៧របស់ចិន ទៅក្នុងបញ្ជីខ្មៅ ដោយចោទថា បង្កអស្ថិរភាព តាមរយៈកិច្ចខិតខំប្រឹងប្រែង ធ្វើទំនើបកម្មយោធា

បរទេស ៖ ភាពតានតឹងក្នុងទំនាក់ទំនង រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងលោកខាងលិច បានកើនឡើងនៅចុងខែមីនា បន្ទាប់ពីសហភាព អឺរ៉ុប កាណាដា អង់គ្លេស និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំង នឹងពលរដ្ឋចិន និងអង្គការនានា ជុំវិញការចោទប្រកាន់ អំពីសិទ្ធិមនុស្សមិនល្អ និងការធ្វើទុក្ខបុកម្នេញ លើជនជាតិភាគ តិចមូស្លីម អ៊ុយហ្គួ នៅតំបន់ស៊ីនជាំង ប្រទេសចិន ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានឆ្លើយតបដោយដាក់ ទណ្ឌកម្មសងសឹក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាស នៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានដាក់ក្នុងបញ្ជីខ្មៅ ទៅលើក្រុមហ៊ុនជំនាញខាងកុំព្យូទ័រ របស់ចិនចំនួន ៧ ចំពោះការចោទប្រកាន់ទៅលើក្រុមហ៊ុន ទាំងនោះថា “កំពុងបង្ករអស្ថិរភាព តាមរយៈការខិតខំធ្វើទំនើបកម្មយោធា” ។

សូមជម្រាបថា ទំនាក់ទំនង រវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានល្អក់កករ ដោយសារភាពតានតឹង ដែលទាក់ទងទៅ នឹងបញ្ហាជាច្រើន ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ 1រួមទាំងការប្រឈមមុខដាក់គ្នា រវាងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top