បរទេស៖ យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្របានបដិសេធ មិនអនុញ្ញាតឱ្យប្រេសិតរបស់អង្គការសហប្រជាជាតិធ្វើទស្សនកិច្ចទេ បន្ទាប់ពីលោកស្រី បានមកដល់ទីក្រុងបាងកក ប្រទេសថៃ ក្នុងក្តីសង្ឃឹមនៃកិច្ចប្រឹងប្រែងការទូត ដែលចាប់ផ្តើមដើម្បីដោះស្រាយ វិបត្តិនៅក្នុងប្រទេសនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា កំពុងធ្វើដំណើរទៅកាន់បណ្តាប្រទេសអាស៊ី ដែលមានបំណងត្រួសត្រាយផ្លូវចេញពីភាពវឹកវរដែលកំពុង កើតឡើងនៅជិតខាងប្រទេសថៃ។
លោកស្រីបានមានប្រសាសន៍ថា “ទើបតែមកដល់ក្រុងបាងកក ដើម្បីពិភាក្សា។ ខ្ញុំសោកស្តាយដែល Tatmadaw ឬ យោធាភូមា បានឆ្លើយតបមកខ្ញុំកាលពីម្សិលមិញថា ពួកគេមិនបានត្រៀមខ្លួនទទួលខ្ញុំទេ។ ខ្ញុំត្រៀមខ្លួនសម្រាប់ការសន្ទនា។ អំពើហឹង្សាមិនដែលនាំ ឱ្យមានដំណោះស្រាយប្រកបដោយចីរភាពទេ” ៕
ប្រែសម្រួលៈ ណៃ តុលា