រីយ៉ូ ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ពី ការឆ្លងចំនួន ៩៣,៣១៧ នាក់ និងការស្លាប់ចំនួន ៣,៦៩៣ នាក់ដោយសារជំងឺកូវីដ -១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យកម្ពស់ នៃការស្លាប់ថ្នាក់ជាតិកើនឡើង ដល់ ៣៤៨,៧១៨ និងឆ្លង ១៣,៣៧៣,១៧៤ករណី ។
មន្ទីរពេទ្យនៅរដ្ឋចំនួន ១៩ និងរដ្ឋធានី Brasilia កំពុងដួលរលំ ក្រោមទម្ងន់ នៃការឆ្លងជំងឺ ដែលកើនឡើង ដោយសារតែជាង ៩០ ភាគរយ នៃគ្រែថែទាំអ្នកជំងឺ ដែលពឹងផ្អែកខ្លាំងត្រូវបានពេញ ទៅដោយអ្នកជំងឺកូវីដ-១៩ទៅហើយ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃ របស់ប្រទេស ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះបានកើនឡើងដល់ ២,៩៣០ នាក់ ដែលជាចំនួនខ្ពស់បំផុត នៅលើពិភពលោក ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រព័ន្ធចាក់វ៉ាក់សាំងរបស់ប្រទេស ប្រេស៊ីល បានចាក់វ៉ាក់សាំងលើពលរដ្ឋ របស់ខ្លួនចំនួន ២២,១៧០,១០៨ នាក់ឬ ១០,៤៧ ភាគរយ នៃចំនួនប្រជាជនសរុប ៕
ដោយ ឈូក បូរ៉ា