បរទេស៖ យោងតាមការចេញផ្សាយ the Telegraph ប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមកិច្ចការងារ ដើម្បីជ្រើសរើសកងកម្លាំងយោធាថ្មី ដើម្បីផ្គត់ផ្គង់នូវកង្វះខាតក្នុងប្រទេស ដើម្បីកិច្ចការងារ ការពារជាតិប៉ុណ្ណោះ ប៉ុន្តែបានបញ្ជាក់ថា មិនមែនសម្រាប់កិច្ចការងារ បេសកកម្មទៅកាន់ បរទេសឡើយ។

ប្រភពដដែលបានសរសេរថា កងកម្លាំងយោធាថ្មី នឹងត្រូវជ្រើសរើស នឹងមានចំនួន មួយពាន់នាក់ ជារៀងរាល់ ដែលនឹងត្រូវចូលរួមជាមួយនឹងកងកម្លាំងសន្តិសុខ ក្នុងប្រទេស ដែលជាទូទៅ ត្រូវបានគេដឹងថា នឹងត្រូវដាក់ពង្រាយ នៅក្នុងតែប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហា សន្តិសុខជាតិ និងបញ្ហាវិបត្តិនានា ក្នុងប្រទេស។
ក្រសួងការពារជាតិ បានបញ្ជាក់ថា ការងារសម្រាប់កងកម្លាំងយោធា នៅពេលនេះ គឺមិនមានភាពខ្វះខាតនោះទេ ហើយក្នុងនោះយោធាអាល្លឺម៉ង់ ដល់ទៅជាង ២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ ទៅដល់ក្រុមជួរមុខ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងបញ្ហាកូវីដ និងក៏ដូចជាកិច្ចការងារ ចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនផងដែរ។
គួរឲ្យដឹងដែរថា ប្រទេសអាល្លឺម៉ង់ ត្រូវបានគេមើលឃើញថា មានភាពតានតឹងមែនទែន ក្នុងកិច្ចការងារកេណ្ឌទ័ព ចាប់តាំងតែពីឆ្នាំ២០១២ ហើយកាលពីឆ្នាំទៅនេះ យោធាប្រមាណជា ២០ ២០០ នាក់ ត្រូវបានដាក់បញ្ចូល ឲ្យចូលនិវត្តន៍៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
