បរទេស៖ រដ្ឋាភិបាលថៃ បានរាយការណ៍ពី ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ រហូតដល ៩៦៧នាក់ នៅថ្ងៃអាទិត្យ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ២៤ម៉ោង ដែលនាំឱ្យប្រទេសថៃ មានអ្នកឆ្លងជំងឺចំនួនសរុប ៣២ ៦២៥នាក់ ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម និង មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៩៧ នាក់ ដដែល។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការ គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយថា ករណីឆ្លងក្នុងស្រុក មាន ៥៣០ នាក់ ដែលត្រូវកត់ត្រានៅមន្ទីរពេទ្យ និង ៤៣៤នាក់ រកឃើញតាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងសហគមន៍។
ទីក្រុងបាងកកគឺមានអ្នកឆ្លងថ្មីច្រើន បន្ទាប់មកគឺឈៀងម៉ៃ (១៨៩នាក់) ខេត្តឆុនបូរី (១៨០នាក់) និងសាមុតប្រាកាន (៤៨នាក់) ៕
ប្រែសម្រួលៈ ណៃ តុលា
