បរទេស៖ វិមានរដ្ឋាភិបាលរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា គ្រែប្រហែល ៨ ០០០ គ្រែ នៅមន្ទីរពេទ្យ ត្រូវបានរៀបចំសម្រាប់ការ រកឃើញអ្នកឆ្លងវីរុសដ៏ច្រើន នៅក្នុងទីក្រុងបាងកក ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមគ្រែទាំង ៨ ០០០ គឺមានគ្រែប្រហែលជា ៦ ០០០ គ្រែនៅមន្ទីរពេទ្យដែលមានស្រាប់ ហើយគ្រែចំនួន ៤៥០ នៅតាមមន្ទីរពេទ្យដែលគ្រប់គ្រងដោយ នាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រ, ១០០ គ្រែនៅមន្ទីរពេទ្យដែលគ្រប់គ្រងដោយមន្ទីរពេទ្យ Ramathibodi , ៧០០ គ្រែនៅមន្ទីរពេទ្យក្នុងទីក្រុង បាងកក និងគ្រែ ១០០០ នៅមន្ទីរពេទ្យ Bangkok Arena សង្កាត់ ណុងជក។
វិធានការនេះគាំទ្រដល់តម្រូវការ របស់រដ្ឋាភិបាលដែលអ្នកជំងឺ Covid-19 ទាំងអស់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ និង វិទ្យាស្ថានវេជ្ជសាស្រ្ត៕ប្រែសម្រួលៈ ណៃ តុលា

