ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ឥណ្ឌា មានអ្នកឆ្លងថ្មី នៃជំងឺកូវីដ-១៩ រហូតដល់ជាង ២០ម៉ឺននាក់

ញូវដេលី ៖ ទិន្នន័យចុងក្រោយបង្អស់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល សហព័ន្ធបានឱ្យដឹងថា ការកើនឡើងនូវករណីឆ្លងជមងឺកូវីដ-១៩ របស់ឥណ្ឌា នៅតែបន្តជាចំនួនខ្ពស់ថ្មី រហូតដល់ ២០០៧,៧៣៩ ករណីថ្មី ត្រូវបានចុះឈ្មោះ ក្នុងកំឡុងពេល ២៤ ម៉ោងកន្លងមកនេះ ដែលសរុបទៅមានចំនួន ១៤,០៧៤,៥៦៤ ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់មានរហូតដល់ទៅ ១,០៣៨ នាក់ដោយសារជំងឺរាតត្បាតចាប់តាំងពីព្រឹកថ្ងៃពុធ និងបានធ្វើឱ្យចំនួន អ្នកស្លាប់លើនឡើង ដល់ទៅ ១៧៣,១២៣ នាក់។

នេះជាលើកទីមួយហើយនៅពេល ដែលករណីនៃជំងឺកូវីដ-១៩ កើនឡើងតែមួយថ្ងៃលើស ចំនួន ២០ម៉ឺននាក់ ដែលមិនធ្លាប់មានចាប់តាំង ពីជំងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងប្រទេស។ អស់រយៈពេលជិត ១០ ថ្ងៃហើយ ដែលករណីប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា មានលើសពី ១០ម៉ឺននាក់ ហើយកាលពីថ្ងៃពុធមានករណីថ្មី ចំនួន ១៨៤,៣៧២ ករណី។

មានករណីសកម្មចំនួន ១,៤៧១,៨៧៧ ករណីនៅក្នុងប្រទេសនេះ ខណៈមនុស្សចំនួន ១២,៤២៩,៥៦៤ នាក់ ត្រូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលការព្យាបាល។

មានការកើនឡើងចំនួន ១០៦,១៧៣ ករណីដែលសកម្មក្នុងអំឡុងពេល ២៤ ម៉ោងមុន ដែលជាចំនួនខ្ពស់បំផុតរហូតមកដល់ពេលនេះ។

ចំនួនករណីសកម្មប្រចាំថ្ងៃ បានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ ដោយសាររលកនៃការបិទខ្ទប់ដ៏ធំនៅឥណ្ឌា។ គួររំលឹកថា ក្នុងខែមករា ចំនួនករណីប្រចាំថ្ងៃនៅក្នុងប្រទេស បានធ្លាក់ចុះដល់ក្រោម ១០,០០០ករណី៕

ដោយ ឈូក បូរ៉ា

To Top