បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដាន ស្ថានភាពជំងឺកូវីដ-១៩ បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន១.៥៨២នាក់ គិតត្រឹមថ្ងៃសុក្រនេះ ដែលជាចំនួនខ្ពស់បំផុត ក្នុងរយៈពេលមួយថ្ងៃចាប់ តាំងពីចាប់ផ្តើមមានជំងឺឆ្លងរាតត្បាត ដែលជាថ្ងៃទី៣ហើយ ដែលមានចំនួនឆ្លងជំងឺកើនឡើង ។
រលកចុងក្រោយបង្អស់នៃការឆ្លងជំងឺ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏ បាននាំឲ្យមានអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣៩.០៣៨នាក់ ដែលមានអ្នកស្លាប់ចំនួន៩៧នាក់ ។
មជ្ឈមណ្ឌលបានឲ្យដឹងថា ក្នុងចំណោមករណីថ្មីដែលគិតត្រឹមថ្ងៃសុក្រនេះ ចំនួន១.៥៧៧នាក់ គឺជាអ្នកឆ្លងជំងឺក្នុងស្រុក ទន្ទឹមនឹងនេះដែរ ០៥នាក់ផ្សេងទៀត ជាអ្នកឆ្លងជំងឺដែលនាំចូលពីខាងក្រៅ ។
ចំនួន៩២១នាក់ នៃអ្នកឆ្លងជំងឺក្នុងស្រុកត្រូវបាន គេរាយការណ៍មកថា នៅឯមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ ៦៥៦នាក់ផ្សេងទៀតត្រូវបានបញ្ជាក់ថា បានធ្វើតេស្តសកម្មនៅឯសហគមន៍ និងកន្លែងធ្វើការងារ ។
នៅក្នុងជំហានចុងក្រោយបង្អស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសបង្កជំងឺ ។ ក្រុមអាជ្ញាធរថៃ បានដាក់បញ្ជាដល់ហាងលក់ទំនិញ ធានាគារសាខា ដើម្បីបិទដំណើរការ និងជំរុញឲ្យពលរដ្ឋតំបន់ដែលរងហានិភ័យខ្ពស់ធ្វើការនៅផ្ទះ ។
ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា មានករណីឆ្លងចំនួន៣៩.០៣៨នាក់ ជាមួយគ្នានេះដែរ អ្នកជំងឺចំនួន២៨.៤៨០នាក់បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតចំនួន១០.៤៦១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕