ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង បាញ់ប្រហារនៅក្រុមហ៊ុន FedEx សហរដ្ឋអាមេរិក បណ្តាលឱ្យស្លាប់ ៨នាក់ និងរបួសច្រើននាក់

បរទេស៖ ហេតុការណ៍បាញ់ប្រហារ ដ៏សកម្មមួយ ត្រូវបានគេរាយការណ៍ នៅម៉ោងប្រហែល ១១ យប់ ម៉ោងក្នុងតំបន់ ថ្ងៃសុក្រ នៅទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក, នេះបើយោងតាមសារព័ត៌មាន WRTV ។ ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨ នាក់ត្រូវបានសម្លាប់ ខណៈដែលជនល្មើស បានស្លាប់ដោយការធ្វើអត្តឃាត ដូច្នេះគ្មានការគំរាមកំហែង ណាមួយទេនាពេលនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា រូបថតនិងវីដេអូជាច្រើន ដែលត្រូវបានថតបាននៅទីតាំង នៃការបាញ់ប្រហារនោះ ត្រូវបានចែកចាយ លើបណ្តាញសង្គម ដោយសាក្សី និងអ្នកសារព័ត៌មាន។

ការបាញ់ប្រហារនេះ បានកើតឡើង នៅឯមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន FedEx ទីក្រុង Indianapolis ដែលជាមជ្ឈមណ្ឌលធំជាងគេទី ២ នៅក្នុងបណ្តាញ ទូទាំងពិភពលោក របស់ក្រុមហ៊ុន ដែលផ្តល់ការងារ ដល់មនុស្សជាង ៤.៥០០ នាក់។ ព័ត៌មាននៃឧប្បត្តិហេតុនេះកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារ ដោយការបាញ់ប្រហារ ដ៏សាហាវនៅរដ្ឋ Tennessee, Georgia, Minnesota និង Washington ៕

ប្រែសម្រួលៈ ណៃ តុលា

To Top