តូក្យូ ៖ យោងតាមការចេញផ្សាយ របស់កាសែត CNA នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសជប៉ុន បានធ្វើការ ស្នើសុំឲ្យប្រទេស មីយ៉ាន់ម៉ា ក្នុងការដោះលែងអ្នកកាសែត របស់ខ្លួនម្នាក់ ដែលមានឈ្មោះ Yuki Kitazumi ដែលត្រូវបានចាប់ឃាត់ខ្លួន កាលពីពេលកន្លងទៅ នៅរដ្ឋធានីយ៉ាំងហ្គោន។
សាក្សីផ្ទាល់ហេតុការណ៍ បានអះអាងថា លោក Kitazumi ត្រូវបាននាំខ្លួន ទៅឃុំឃាំងទាំងយប់ កាលពីថ្ងៃអាទិត្យ ដោយក្រុមយោធា ដោយមានទាំងការ បង្គាប់បញ្ជារឲ្យលើកដៃឡើង ទាំងពីរហើយចូលទៅក្នុង រថយន្តរបស់យោធាផងដែរ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថាលោក Kitazumi មកដល់ពេលនេះ នៅមិនទាន់ត្រូវបានតុលាការ នៃប្រទេសមីយ៉ាន់ម៉ា ប្រកាសដាក់ទោស នៅឡើយហើយកំពុង ត្រូវបានក្រុមអ្នកកាទូតជប៉ុន រៀបចំឯកសារធ្វើការសុំជួប ជាមួយលោកផង នៅក្នុងមន្ទីរឃុំឃាំង នៅពេលនេះ។
មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់ដែរថា រដ្ឋាភិបាលកំពុងដាក់សំណើ ទាមទារឲ្យអជ្ញាធរមីយ៉ាន់ម៉ា ធ្វើការពន្យល់បន្ថែម អំពីការចាប់ខ្លួនលើកនេះ និងព័ត៌មាន លំអិតហើយក៏បានអំពាវនាវ សុំឲ្យមានការដោះលែងភ្លាមៗ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

