ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី អង់គ្លេស លុបចោលដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា ដោយមើលឃើញពីការកើន ឡើងករណីឆ្លងជំងឺកូវីដ-១៩

ឡុងដ៌៖ ការិយាល័យរបស់លោក ចនសុន បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានលុបចោលដំណើរទៅប្រទេសឥណ្ឌាដែល គ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយដោយសារតែស្ថានភាព ជំងឺឆ្លងវីរុសនៅឥណ្ឌា នាពេលបច្ចុប្បន្ន។

ដំបូងឡើយត្រូវបានកំណត់ពេល សម្រាប់ខែមករានិងបានប្រកាសថា ជាឱកាសមួយ សម្រាប់ចក្រភពអង់គ្លេស ដើម្បីផ្តោតជាថ្មីលើគោល នយោបាយពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួនបន្ទាប់ពី Brexit នៅពេលដែលខ្លួនបន្តយុទ្ធសាស្ត្រ ដែលគេហៅថា“ ចក្រភពអង់គ្លេសសកល” ។

ការរីករាលដាលនៃការឆ្លងនៅ ក្នុងប្រទេសឥណ្ឌាដែលមន្ត្រីបានកត់ត្រា ៥ ថ្ងៃជាប់ៗគ្នានៃករណីជំងឺកូវីដ-១៩ជាង ២០០,០០០ ករណី ដែលជាកត្ដានាំឱ្យមានការលុបចោលការធ្វើដំណើរទាំងមូលរបស់ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ។

ការចាក់សោររយៈពេលមួយសប្តាហ៍ នឹងត្រូវដាក់នៅក្នុងទីក្រុងញូវដេលី ចាប់ពីយប់ថ្ងៃច័ន្ទនេះ ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងករណីឆ្លងថ្មី ដែលនាំឲ្យមានការខ្វះខាតគ្រែមន្ទីរពេទ្យទីក្រុងធំៗ របស់ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅ លើពិភពលោកមួយនេះ។

ដំណើរទស្សនកិច្ចរបស់លោក ចនសុន មានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗរួមមានវិស័យការពារជាតិ សន្តិសុខ សុខភាព និងការប្រែប្រួលអាកាសធាតុ។

ដើមឡើយដំណើរទស្សនកិច្ចរបស់លលក ត្រូវធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ ដែលរៀបចំឡើងដោយទីក្រុងឡុងដ៍ កាលពីដើមឆ្នាំនេះ៕ដោយ ឈូក បូរ៉ា

To Top