ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពលរដ្ឋគ្រប់រូប ដែលមានអាយុ១៨ឆ្នាំ និងលើសអាចទទួលការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចូលជាធរមាននៅថ្ងៃទី០១ ខែឧសភា ។
នេះជាជំហានទី៣ហើយសម្រាប់ដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩របស់ប្រទេសឥណ្ឌា ។ ជំហានទី១ ត្រូវបានអនុវត្តន៍កាលពីថ្ងៃទី១៦ ខែមករា ដែលបានចាក់លើក្រុមគ្រូពេទ្យដែលអាទិភាព និងក្រុមមន្ត្រីពេទ្យជួរមុខ ទន្ទឹមនឹងនេះដែរ ជំហានទី២ បានអនុវត្តន៍ពីថ្ងៃទី០១ ខែមីនា ដោយផ្តោតសំខាន់លើពលរដ្ឋទាំងអស់ ដែលមានអាយុលើសពី៤៥ឆ្នាំ។
ការសម្រេច ដែលត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ដែលដឹកនាំដោយ លោក Narendra Modi. Modi នាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលសហព័ន្ធមានធ្វើការ យ៉ាងហ្មត់ចត់បំផុតដើម្បីធានាថា ចំនួនពលរដ្ឋឥណ្ឌា ជាអតិបរិមា ដែលអាចទទួលបានវ៉ាក់សាំងនៅក្នុងពេលដ៏ខ្លី ។
ជាមួយគ្នានេះដែរ ករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន២៧៣.៨១០នាក់ គិតត្រឹមថ្ងៃចន្ទ ហើយចំនួន អ្នកឆ្លងជំងឺកូវីដ-១៩សរុបកើនឡើងដល់១៥.០៦១.៩១៩នាក់ ។ ទិន្នន័យបានមកពីក្រសួង សុខាភិបាល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា