សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីថ្មីចំនួន ៥៤៩នាក់ ដោយសារជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃចន្ទ ធៀបនឹង ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១១៥.១៩៥នាក់ ។
ការឆ្លងជំងឺប្រចាំថ្ងៃនៅថេរ គឺក្រោម ៦០០នាក់ សម្រាប់រយៈពេល ២ថ្ងៃមកនេះ ។
ចំនួនអ្នកឆ្លងជំងឺប្រចំាថ្ងៃ បានកើនឡើងតួលេខត្រីគុណចាប់តាំងពីថ្ងៃទី៨ ខែវិច្ឆិកា កាលពីឆ្នាំមុន ដោយសារការប្រមូលផ្តុំគ្នា នៅក្រុងសេអ៊ូល និងនៅបរិវេណខេត្ត Gyeonggi រួមទាំងករណីនាំចូលផងដែរ ។
ក្នុងចំណោមករណីថ្មី ចំនួន១៤៧នាក់ ជាអ្នកស្រុកនៅក្រុងសេអ៊ូល និងមាន ១៨៤នាក់ ដែលជាអ្នកស្រុក ខេត្ត Gyeonggi ។
ករណី២២នាក់ គឺជាអ្នកនាំចូលពីបរទេស ដែលនំាឲ្យតួលេខបូកសរុបកើនឡើងដល់ ៨.០២២នាក់ ។
មានអ្នកស្លាប់ម្នាក់ទៀតត្រូវបានបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១.៨០២នាក់ ។ សរុបអត្រាអ្នកស្លាប់នៅថេរ គឺ១,៥៦ភាគរយ ។
សរុបអ្នកជំងឺបន្ថែមទៀតសរុប ៧៥៣នាក់ ត្រូវបានចាកចេញពីមន្ទីរពេទ្យវិញ បន្ទាប់ពីបានជាសះស្បើយទាំងស្រុង ដែលនាំឲ្យចំនួនអ្នកជាពីជំងឺសរុបកើនដល់ ១០៥.២២៧នាក់ ។ សរុបអត្រាអ្នកជាសះស្បើយពីជំងឺ គឺ៩១,៣៥ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា