ព័ត៌មានអន្តរជាតិ

WHO អាះអាងថាពិភពលោក នឹងអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានក្នុងប៉ុន្មានខែខាងមុខនេះ

ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានប្រាប់សន្និសីទសារព័ត៌មាន មួយនៅថ្ងៃច័ន្ទថា ពិភពលោកអាចនាំមក នូវការរាតត្បាតសកល នៃជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះប្រសិន បើមានការចែកចាយធនធានចាំបាច់ ដោយស្មើភាព។

សកម្មជនបម្រែបម្រួល អាកាសធាតុសកលលោក Greta Thunberg ដែលចូលរួមក្នុងសន្និសីទកាសែតក្នុងនាមជាភ្ញៀវមកពីប្រទេសស៊ុយអែត បានធ្វើការឆ្លុះបញ្ចាំងពី“ ការចាក់វ៉ាក់សាំងជាតិនិយម” ហើយបានលើកឡើងថា វាមិនសមហេតុផលនោះទេ ដែលប្រទេសអ្នកមាន កំពុងផ្តល់អាទិភាពដល់ពលរដ្ឋវ័យក្មេងរបស់ពួកគេ សម្រាប់ការចាក់វ៉ាក់សាំងមុនក្រុមងាយរងគ្រោះ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានលើកឡើងថា “យើងមានឧបករណ៍ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ ឲ្យស្ថិតក្នុងការគ្រប់គ្រងក្នុងរយៈពេលប៉ុន្មានខែ ប្រសិនបើយើងអនុវត្តវាឲ្យបានជាប់លាប់ និងប្រកបដោយសមធម៌”។

ទោះយ៉ាងណាលោកក៏បានសម្តែងការព្រួយបារម្ភចំពោះ“ អត្រាប្រកាសអាសន្ន” ដែលជំងឺកូវីដ- ១៩ កំពុងរីករាលដាលលើក្រុមមនុស្សដែលមានអាយុពី ២៥-៥៩ ឆ្នាំនៅទូទាំងពិភពលោក ដែលអាចបណ្តាលមកពីការឆ្លងមេរោគទម្រង់ថ្មីកាន់តែច្រើន។

នៅក្នុងនោះដែថលោកបានបញ្ជាក់ថា “វាចំណាយពេល ៩ ខែឈានដល់ការស្លាប់ ១ លាននាក់, ៤ ខែឈានដល់ ២ លាននាក់ និង ៣ ខែដើម្បីឈានដល់ ៣ លាននាក់” ។

លោក Thunberg បានលើកឡើងថា មនុស្សម្នាក់ក្នុងចំណោម ៤ នាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ មានតែមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង ៥០០ នាក់នៅក្នុងប្រទេសក្រីក្រ បានទទួលការចាក់ថ្នាំបង្ការ៕ដោយ ឈូក បូរ៉ា

To Top