ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា កាសែត The Guardian បានចុះផ្សាយថា ទោះបីជា សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្តីនៅតាមបណ្តារដ្ឋ និងក្រុងជាច្រើន នៅតែជាចំណុចក្តៅដែលមានវត្តមានវីរុសកូរ៉ូណា នៅបន្តឆ្លងរាលដាលក្នុងអត្រាខ្ពស់ជាពីមុន ។

សកលវិទ្យាល័យ Johns Hopkins University បានបញ្ចេញទិន្នន័យដែល ត្រូវបានដកស្រង់ដោយកាសែត The Guardian យកមកចុះផ្សាយឲ្យដឹងថា យ៉ាងហោចណាស់ រដ្ឋចំនួន២១ ត្រូវបានគេមើលឃើញថា មានអប្បបរមាកើនឡើង ១០ភាគរយ នៅក្នុងពេលមានវិជ្ជមានវីរុសកូរ៉ូណាប្រចាំថ្ងៃ ខណៈដែលបណ្តារដ្ឋជាច្រើនមិនបានរឹតត្បិត ទៅលើវិធានការសុខាភិបាលសាធារណៈ ។
ទិន្នន័យបញ្ចេញដោយសាកលវិទ្យាល័យខាងលើ បានឲ្យនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣១.៧៣៨.២២៨នាក់ និងមានអ្នកស្លាប់ ៥៦៧.៦៩៤នាក់ លើសពីប្រទេសផ្សេងៗទៀតទាំងអ្នកឆ្លង និងអ្នកស្លាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
