បរទេស ៖ មន្ត្រីការពារជាតិអាមេរិក បាននិយាយប្រាប់សមាជិកសភា នៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសចិន និងប្រទេសរុស្ស៊ីទាំងពីរ កំពុងតែធ្វើការងារបង្កើន សមត្ថភាពនុយក្លេអ៊ែ របស់ពួកគេ និងកំពុងតែបង្កើនការ គម្រាមកំហែង នៅក្នុងអវកាស ។
តាមសេចក្តីប្រកាសព័ត៌មានមួយ របស់មន្ទីរបញ្ចកោណ ឧត្តមនាវីទ័ពជើងទឹក លោក Charles A. Richard ជាមេបញ្ជាការ នៃទីបញ្ជាការ យុទ្ធសាស្ត្រអាមេរិក បាននិយាយប្រាប់គណៈកម្មការសេវាកម្មប្រដាប់ អាវុធព្រឹទ្ធសភាថា “សម្រាប់ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់យើង ប្រទេសជាតិកំពុងតែប្រឈមមុខ នឹងសត្រូវដៃគូយុទ្ធសាស្ត្រដែលមានសមត្ថភាពនុយក្លេអ៊ែពីរ ក្នុងពេលតែមួយ” ។
យោងតាមលោក Charles A. Richard បានឲ្យដឹងថា ប្រទេសចិន កំពុងស្ថិតក្នុងដំណាក់កាលបង្កើន ឃ្លាំងអាវុធនុយ ក្លេអ៊ែទ្វេដង នៅចុងទសវត្ស និងអាចមានមីស៊ីលផ្លោងឆ្លង ទ្វីបលើរថយន្តធុនធំ ដូច្នេះទីតំាងរបស់ពួកវា អាចនឹងត្រូវលាក់បាំង ចំណែកប្រទេសរុស្ស៊ី កំពុងតែធ្វើការងារយ៉ាងលឿន ដើម្បីធ្វើទំនើបកម្មសមត្ថភាពអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរបស់ខ្លួន ។
នៅក្នុងសេចក្តីថ្លែងការណ៍ បើកចំហរបស់លោកមួយ លោក បានមានប្រសាសន៍យ៉ាងដូច្នេះថា “និរន្តរភាពនិងទំនើបកម្ម នៃកងកម្លាំង នុយក្លេអ៊ែរបស់យើង ទីតាំងអាវុធនិងសមត្ថភាព មជ្ឈមណ្ឌល NC3 ដ៏ចាំបាច់ មានការផ្ទាស់ប្តូរពីរឿងខ្លះៗ ដែលយើងគួរធ្វើ និងចំពោះរឿងខ្លះដែលយើងត្រូវតែធ្វើ” ៕
ប្រែសម្រួល៖ប៉ាង កុង