ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងអភិវឌ្ឍ សមត្ថភាពកម្ទេច ប្រព័ន្ធការពារមីស៊ីល របស់អាមេរិក

សេអ៊ូល ៖ របាយការណ៍ របស់សភាបានបង្ហាញថា កូរ៉េខាងជើង ហាក់ដូចជាកំពុងធ្វើការ ដើម្បីអភិវឌ្ឍសមត្ថភាព ដែលអាចបន្ទាបបន្ថោក ឬកម្ចាត់ប្រព័ន្ធការពារមីស៊ីល របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់របស់ខ្លួន ។

របាយការណ៍សេវាកម្មស្រាវជ្រាវសភា (CRS) ក៏បានកត់សម្គាល់ផងដែរថា កិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍអាវុធ អាចមិនត្រឹមតែជា សេចក្តីថ្លែងការណ៍ នយោបាយប៉ុណ្ណោះទេ ។

សេចក្តីរាយការណ៍ចេញផ្សាយ នៅថ្ងៃទី១៦ ខែមេសា បានឲ្យដឹងថា“ ភាពជឿនលឿនថ្មីៗ នៅក្នុងកម្មវិធីសាកល្បងមីស៊ីល ផ្លោងរបស់កូរ៉េខាងជើង ហាក់ដូចជាត្រូវបានដឹកនាំក្នុង ការអភិវឌ្ឍសមត្ថភាព ដើម្បីកម្ចាត់ ឬបន្ថយប្រសិទ្ធភាព នៃប្រព័ន្ធការពារមីស៊ីល ដែលត្រូវបាន ដាក់ពង្រាយនៅក្នុងតំបន់” ។

របាយការណ៍នេះបានកត់សម្គាល់ថា ប្រព័ន្ធការពារមីស៊ីល របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់រួមមានប្រព័ន្ធការពារដែនកំណត់រយៈកំពស់ខ្ពស់ (THAAD) នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

របាយការណ៍នេះបានកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លី KN-23 ចំនួនពីរគ្រាប់កាលពីចុងខែមុន ដែលជាការកត់សម្គាល់នូវការបន្តការ សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី របស់ខ្លួន បន្ទាប់ពីផ្អាករយៈពេលមួយឆ្នាំ។

របាយការណ៍នោះបានឲ្យដឹងថា“ មីស៊ីល KN-23 អាចវាយប្រហារទីតាំងណាមួយ នៅ លើឧបទ្វីបកូរ៉េ ដោយប្រើបន្ទុកនុយក្លេអ៊ែរធម្មតា ឬប្រើនុយក្លេអ៊ែរ ហើយការបាញ់បង្ហោះបានកើតឡើងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ប្រហែលជាបាន សាកល្បងកាំជ្រួច KN-23”៕
ដោយ ឈូក បូរ៉ា

To Top