បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា មានអ្នកស្លាប់ ៧ នាក់ទៀតទាក់ទងនឹងជំងឺកូវីដ-19 ដែលបង្កើនចំនួនអ្នកស្លាប់ដល់ ១១៧ នាក់ និង បានរកឃើញករណីឆ្លងចំនួន ១ ៤៧០ ករណីថ្មីទៀត សរុបអ្នកឆ្លងវីរុសនៅថៃកើនដល់ ៤៨ ១១៣នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ថ្មី គឺមានស្ត្រី មុខរបរលក់ដូរ ជនជាតិថៃអាយុ ២៤ឆ្នាំ ដែលមានជំងឺធាត់នៅក្នុងខេត្ត Phatthalung ។
សូមជម្រាបថា ប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩សរុប ចំនួន ៤៨ ១១៣ នាក់ ប៉ុន្តែ បានព្យាបាលឱ្យជាសះស្បើយចំនួន ២៩ ៨៤៨នាក់ (៦២%) ក្នុងនោះមាន ៤៧៧ នាក់ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោង ហើយ អ្នកជំងឺ ១៨១៤៨ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ប្រែសម្រួលៈ ណៃ តុលា