ព័ត៌មានអន្តរជាតិ

រុស្សី ចាប់ផ្តើមសមយុទ្ធយោធា ទ្រង់ទ្រាយធំនៅក្នុងតំបន់ Crimea ស្របពេលតានតឹង ជាមួយអ៊ុយក្រែន (Video)

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សយានៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសរុស្សីគឺបានចាប់ផ្តើម ធ្វើសមយុទ្ធយោធា របស់ខ្លួនហើយក្នុងទ្រង់ទ្រាយធំ ស្ថិតនៅក្នុងតំបន់ Crimea ក្នុងពេលដែលស្ថានភាពតាន តឹងនៅតែបន្តនៅឡើយជាមួយនឹងអ៊ុយក្រែន ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយក្រសួងការពារជាតិ បានបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការពារ Sergei Shoigu ក៏បានធ្វើដំណើរអញ្ជើញមកដល់ ទីតាំងធ្វើសមយុទ្ធផងដែរ ដោយមានការចូលរួមពីសំណាក់កងទ័ព នៃតំបន់ភាគខាងត្បូងនៃប្រទេស។

គួរឲ្យដឹងដែរថា សមយុទ្ធយោធានេះត្រូវបាន ចូលរួមពីសំណាក់កងកម្លាំង យោធាសរុបជាង ១ម៉ឺននាក់ អាវុធយុទ្ធភ័ណ្ឌតូចធំជាង ១២០០ព្រមទាំង
នាវាចម្បាំង ៤០គ្រឿង និងនាវាជំនួយ ២០គ្រឿងផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top