ព័ត៌មានអន្តរជាតិ

ឆេះមន្ទីរពេទ្យឯកជន ព្យាបាលអ្នកជំងឺកូវីដ១៩ នៅឥណ្ឌា បណ្តាលឱ្យស្លាប់ អ្នកជំងឺ ១៣នាក់

បរទេស ៖ យ៉ាងហោចណាស់ មានអ្នកជំងឺកូវីដ១៩ចំនួន ១៣ នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យឆាបឆេះ នៅមន្ទីរពេទ្យឯកជនមួយក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌានៅព្រឹកថ្ងៃសុក្រនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីថា អគ្គិភ័យនេះបានឆាបឆេះនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU) នៅជាន់ទី ២ នៃមន្ទីរពេទ្យ Vijay Vallabh ដែលមាន ៤ជាន់ ស្ថិតនៅសង្កាត់ Virar in Palghar នៅម៉ោងប្រហែល ៣ និង ១៥ នាទីព្រឹក (ម៉ោងក្នុងតំបន់) ។

ប្រធានគ្រប់គ្រងគ្រោះមហន្តរាយស្រុកលោក Vivekanand Kadam បានប្រាប់សារព័ត៌មាន Sputnik ថា“ មានអ្នកជំងឺប្រមាណ ១៧ នាក់ នៅក្នុងបន្ទប់ ICU នៅពេលភ្លើងបានឆាបឆេះ។ លោកបានបញ្ជាក់បន្ថែមទៀតថាអ្នកជំងឺចំនួន ៤ នាក់ត្រូវបានជួយសង្គ្រោះនិងប្តូរទៅមន្ទីរពេទ្យផ្សេងទៀតក្នុងតំបន់នោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top