ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោងនឹងប្រកាស ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ជាលើកទី៣ ដោយបិទខ្ទប់ក្រុងតូក្យូ និងខេត្តចំនួន៣

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត័ត៌មាន ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងតូក្យូ និងខេត្ត ស្ថិតនៅភាគខាងលិច រួមមាន Osaka, Kyoto និង Hyogo របស់ប្រទេសជប៉ុន ទំនងជានឹងប្រកាស ជារដ្ឋស្ថិតក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃទី១១ ខែឧសភា នឹងគ្របដណ្តប់ក្នុងពេលបុណ្យ ឈប់សម្រាក ហៅថា Golden Week ស្របពេល ដែលករណីឆ្លងជំងឺកូវីដ-១៩កើនឡើង ។

សេចក្តីសម្រេច នឹងត្រូវបានធ្វើឡើងដោយលោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុន នៅឯកិច្ចប្រជុំក្រុម អន្តរាគមន៍ទប់ស្កាត់វីរុសកូរ៉ូណា នៅថ្ងៃសុក្រនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស ដែលត្រូវអនុវត្តន៍នូវវិធានការ ដែលត្រូវធ្វើការប្រកាស អាសន្នជាមុន ។

ដោយផ្អែកលើពិធីបុណ្យ ឈប់សម្រាកនេះដែរ ដែលជាពេលវេលាមួយ គ្រាដែលពលរដ្ឋជប៉ុន ជាច្រើនតែងតែធ្វើដំណើរដោយសេរី ។ លោក Suga បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា វិធានការតម្រូវឲ្យចាត់វិធានការដើម្បី “រារាំងការឆ្លងរាលដាលវីរុសគ្រប់គ្នា” ។

ខេត្ត Osaka បាននាំមុខក្រុងតូក្យូ ដែលជាតំបន់ស្ថិតក្នុងចំណុចកណ្តាល នៃការផ្ទុះជំងឺកាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មីចំនួន១.១៦៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់មក ក្នុងកំណត់ត្រា មានករណី១.២៤២នាក់ ត្រូវបានបញ្ជាក់កាលពីថ្ងៃមុននេះ និងលើសពី១.០០០នាក់ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា ។

លោក Hirofumi Yoshimura អភិបាលេខេត្ត បានលើកឡើងថា ការដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន គួរតែចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ និងដែលមិនអាចបង្អង់យូរបាននោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top