ព័ត៌មានអន្តរជាតិ

ប្រទេសឆេក គ្រោងកាត់បន្ថយ ចំនួនការទូត ជាមួយនឹងរុស្សី

" "

បរទេស ៖ យោង តាមការ ចេញផ្សាយរបស់ CNA បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសឆេក បានសម្រេច ក្នុងការកាត់បន្ថយចំនួន អ្នកការទូតរបស់ខ្លួន ចេញពីស្ថានទូត នៅក្នុងប្រទេសរុស្សី ជាផ្នែកមួយ ដែលបានមកពីភាពតានតឹង រវាងប្រទេសទាំងពីរ ។

នេះមានន័យថា មន្ត្រីទូតរបស់ឆេកជាច្រើននាក់ នឹងចាប់ផ្តើមធ្វើដំណើរចាកចេញ ពីប្រទេសរុស្សី នៅក្នុងខែក្រោយនេះហើយ ហើយយោងតាមការបញ្ជាក់ របស់រដ្ឋមន្ត្រី ការបរទេសឆេកលោក Jakub Kulhanek បានបញ្ជាក់ថាសម្រាប់ភាគីរុស្សី គឺមានពេលវេលារហូតដល់ចុងខែ ឧសភា ក្នុងការដកចំនួនអ្នកការទូត ឲ្យស្ថិតនៅក្នុងកម្រិតចំនូនស្មើគ្នា។

" "

គួរឲ្យដឹងដែរ ថា ភាពតានតឹងនេះ បានកើតឡើងភ្លាមៗ កាលពីដើមសប្តាហ៍នៅពេល ដែលភាគីទាំងពីរបានចាប់ផ្តើម ធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក អំពីករណីបំផ្ទុះស្លាប់ មនុស្សជាច្រើន នៅក្នុងប្រទេសឆេក កាលពីឆ្នាំ២០១៤ ហើយជាលទ្ធផលមន្ត្រីការទូត នៃភាគីសងខាងក៏បានចាប់ផ្តើមធ្វើដំណើរ មកកាន់ប្រទេសវិញរៀង ខ្លួនបន្តិចម្តងៗ។

" "

ហេតុការណ៍ បំផ្ទុះនោះ ត្រូវបានគេដឹងដែរថាបានកើតឡើង នៅក្នុងពេលដែលស្ថានភាព កំពុងជ្រួលច្របល់ដោយសារតែរុស្សី ចាប់ផ្តើមលុកលុយចូល ទៅកាន់កាប់តំបន់ Crimea ដោយខុសច្បាប់ ហើយព្រមទាំងកើតចេញ ជាជម្លោះជាមួយនឹងប្រទេស អ៊ុយក្រែនផង៕

ប្រែសម្រួល៖ស៊ុនលី

To Top