ព័ត៌មានអន្តរជាតិ

ឥណ្ឌា កំពុងឈាន ទៅដល់ការខ្វះអុកស៊ីហ្សែន សម្រាប់អ្នកជំងឺ ខណៈអ្នកឆ្លងថ្មី ត្រូវបានរកឃើញ រាប់សែននាក់ ក្នុងមួយថ្ងៃ

បរទេស ៖ នាយកមន្ទីរពេទ្យវេជ្ជសាស្រ្ត បាននិយាយថា កង្វះខាតខ្លាំងបានធ្វើអោយលំហូរអុកស៊ីសែនថយ ចុះដល់អ្នកជំងឺចំនួន ២៥ នាក់ ដែលត្រូវការសម្ពាធខ្ពស់ និងផ្គត់ផ្គង់អុកស៊ីសែន មានស្ថេរភាព ខណៈអ្នកឆ្លងវីរុសកូវីដ១៩ ត្រូវបានគេរកឃើញ ប្រហែលជាង ៣សែននាក់ ប្រចាំថ្ងៃ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សោកនាដកម្មនេះ បានកើតឡើងនៅចុងសប្តាហ៍ ដែលមន្ទីរពេទ្យធំ ៗ ជាច្រើនក្នុង ទីក្រុងដេលី បាននឹងជិតអស់ខ្យល់អុកស៊ីសែន សម្រាប់អ្នកជំងឺ ។ នៅថ្ងៃអង្គារនេះ វាបានទទួលនូវការ ទទូចអង្វរសុំ ជាសាធារណៈ ពីប្រធានរដ្ឋមន្រ្តីនិងការអន្តរាគមន៍ ពីតុលាការជាន់ខ្ពស់ សម្រាប់រដ្ឋាភិបាលសហព័ន្ធ ដើម្បីជួយសម្រួលដល់ការបំពេញ បន្ថែមនៅពេលយប់ ។

រថយន្តដឹកអុកស៊ីសែន នៅទីបំផុតបានទៅដល់មន្ទីរពេទ្យ Sir Ganga Ram នៅព្រឹកថ្ងៃសុក្រ ភ្លាមៗបន្ទាប់ពីមានការព្រមាន យ៉ាងធ្ងន់ធ្ងរថា មានអ្នកជំងឺ ៦០ នាក់ទៀតជិតស្លាប់ហើយ ប៉ុន្តែករណីនៃការកើនឡើង ករណីឆ្លងវីរុសនៅប្រទេសឥណ្ឌា កំពុងតែជំរុញប្រព័ន្ធថែទាំសុខភាព របស់ប្រទេសនេះ ឈានដល់កម្រិតយ៉ាប់យឺន ពីទីក្រុងដែលមានជាងគេបំផុត របស់ប្រទេសនេះរហូតដល់ តំបន់ដាច់ស្រយាល ៕
ប្រែសម្រួលៈ ណៃ តុលា

To Top