បរទេស ៖ នៅថ្ងៃទី២៤ ខែមេសា ប្រទេសឡាវ បានបញ្ជាក់ពីករណីឆ្លងវីរុស Covid-19 ចំនួន ៨៨ ករណីទៀតនៅពេលដែលប្រទេសនេះ ជួបប្រទះរលកឆ្លងទី ២ ។
យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីថ្មីទាំង ៨៨ ករណីនេះ គឺនៅទីក្រុងវៀងចន្ទន៍ ឃើញមាន ៨៤ ករណី, មាន ២ ករណីនៅខេត្ត ចំប៉ាសាក់ និង ២ ករណីទៀត នៅខេត្តបកែវ។
កុមារពីរនាក់ត្រូវបានរាប់បញ្ចូលក្នុងចំនោមករណីថ្មីជាលើកដំបូង ជាមួយនិស្សិតនៅទីក្រុងវៀងចន្ទន៍ និងបកែវ បានធ្វើតេស្តវិជ្ជមានចំពោះ Covid-19 ។
ចំនួនករណីឆ្លងសរុប នៅប្រទេសឡាវបាន កើនឡើងដល់ ២៤៧ ករណីហើយ ដែលធ្វើឱ្យប្រទេសឡាវ មានការកើនឡើង ក្នុងចំណោមបណ្តា ប្រទេសអាស៊ាន ដែលឥឡូវនេះមានករណីច្រើន ជាងប្រទេស ព្រុយណេ ដែលបានកត់ត្រា ចំនួន ២២៣ ករណី។
ប្រទេសឡាវ មានមនុស្ស ៣ ០១២ នាក់ត្រូវបានគេធ្វើតេស្ត សម្រាប់ Covid-19 ថ្ងៃនេះដោយ ១៩៨ នាក់កំពុងទទួលការព្យាបាល នៅតាមមន្ទីរពេទ្យទូទាំងប្រទេស ខណៈមនុស្ស ៤៩ នាក់បានជាសះស្បើយ៕ប្រែសម្រួលៈ ណៃ តុលា
