ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន៖ ការដកកងទ័ព រុស្ស៊ី មិនគ្រប់គ្រាន់ ដើម្បីដោះស្រាយជម្លោះ នៅតំបន់ Donbass ទេ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា ការដកកងកម្លាំងយោធារុស្ស៊ី ចេញពីព្រំដែន ជាប់ប្រទេសអ៊ុយក្រែន អាចនឹងបន្ធូរបន្ថយ ទណ្ឌកម្ម ប៉ុន្តែចំណាត់ការនេះតែម្យ៉ាង នឹងមិនបញ្ឈប់ កំណើនភាពតានតឹង ឬក៏ជម្លោះ នៅក្នុងតំបន់ Donbass ភាគខាងកើតនោះទេ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Dmytro Kuleba  ក៏បានជំរុញដៃគូ លោកខាងលិច របស់ប្រទេសអ៊ុយក្រែន ឲ្យបន្តធ្វើការឃ្លាំមើល ស្ថានភាពយ៉ាងយកចិត្តទុកដាក់ និងចាតវិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ប្រទេសរុស្ស៊ី។ 

នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រទេសរុស្ស៊ី បានប្រកាសថា ខ្លួនកំពុងតែបញ្ជា ឲ្យដកទ័ពចេញពីមូលដ្ឋាន នៅតំបន់ ជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន ជាការបញ្ជាក់យ៉ាងច្បាស់ពីការបញ្ចប់ការបង្កើន ប្រមូលផ្តុំទាហានរាប់ម៉ឺននាក់ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភដល់បណ្ដាប្រទេសលោកខាងលិច។ 

គួរបញ្ជាក់ថា គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា ការប្រមូលផ្តុំកងទ័ព និងសម្ភារៈយោធា នៅជិតព្រំដែនប្រទេសអ៊ុយក្រែន ភាគខាងកើត និងតំបន់គ្រីមា ហាក់ជាវិធានការឆ្លើយតប ចំពោះប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកនិងអឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង 


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top