បរទេស៖ កប៉ាល់ដឹកទំនិញកូរ៉េខាងជើង កំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម នៅលើផ្លូវទឹករវាងប្រទេសចិននិងប្រទេសកូរ៉េខាងជើង និងកំពុងតែទទួលបានការត្រួតពិនិត្យសុវត្ថិភាពនៅបរទេស នេះបើតាមការឲ្យដឹងពីក្រុមអ្នកឃ្លំាមើល។
ទីភ្នាក់ងារសារព័ត៌មាន VOA ប្រចាំនៅកូរ៉េ បានរាយការណ៍ថា ទិន្នន័យពីគណៈកម្មការត្រួតពិនិត្យ កំពង់ផែរដ្ឋនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញថា កប៉ាល់កូរ៉េខាងជើង Ryon Hwa 3 ត្រូវបានគេប្រទះឃើញនៅកំពង់ផែប្រទេសចិន កាលពីថ្ងៃទី២៨ ខែមីនា។
សេចក្តីរាយការណ៍ បាននិយាយថា កំណត់ត្រានៃការត្រួតពិនិត្យនេះ គឺជារឿងលើកទីមួយសម្រាប់កប៉ាល់កូរ៉េខាងជើង នៅក្នុងពេលប្រមាណ៨ខែមកនេះ ហើយនៅក្នុងខែកក្កដា កប៉ាល់បំពាក់ទង់កូរ៉េខាងជើង មិនមានស្តង់ដារតាមកំណត់ត្រាត្រួតពិនិត្យសុវត្ថិភាពមួយ នៅកំពង់ផែ Vladivostok ប្រទេសរុស្ស៊ី។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កប៉ាល់កូរ៉េខាងជើង គឺកប៉ាល់ Minhaeho កប៉ាល់ Long Reach 5 និងកប៉ាល់ Jasong 2 ត្រូវបានគេប្រទះឃើញកំពុងធ្វើដំណើរចូល ឬក៏ជិតចូលទៅក្នុងកំពង់ផែចិន គឺកំពង់ផែ Longkou កំពង់ផែ Dalian និងកំពង់ផែ Shidao៕
ប្រែសម្រួល៖ប៉ាង កុង