ភ្នំពេញ៖ កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (សុីណូហ្វាម) ដូសទី២ ជូនយោធិន និងគ្រួសារយោធិនទាំង ៨ទីតាំង សរុបចំនួន១,០២៧នាក់ (ប្រុសចំនួន ៤៧១នាក់,ស្រីចំនួន ៥៥៦នាក់) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។
សូមជម្រាបថា មួយថ្ងៃពេញ នៃការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ (សុីណូហ្វាម)ដូសទី២ ជូនយោធិន និងគ្រួសារយោធិន នៅតាមបណ្តាខណ្ឌ មានចំនួនដូចខាងក្រោម៖
-ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)ចំនួន ១៨៦នាក់
-ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២ចំនួន ៧៧នាក់
-ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជាចំនួន ៨៦នាក់
-ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោកចំនួន ២៦២នាក់
-ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកងចំនួន១០០នាក់
-ខណ្ឌឬស្សីកែវ សាលបឋមសិក្សាច្រាំងចម្រេះចំនួន ១៣៤នាក់
-ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ចំនួន ១៨៥នាក់
-ខណ្ឌដង្កោ អនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង
សូមរំលឹកផងដែរថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ៧ទីតាំងខាងលើនេះ ក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ខេត្តកណ្តាល)៕







